ភ្នំពេញ៖ ពាក្យថាជោគជ័យ ជាពាក្យមួយងាយយល់ និងងាយស្តាប់ ហើយក៏ងាយសរសេរដូចគ្នា ថ្វីបើស្រួលបញ្ជ្រាបក្នុងផ្នត់គំនិត ប៉ុន្តែពាក្យនេះ ក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃ វាមិនងាយស្រួលនោះទេ ។
ក្នុងចំណោមអ្នកជោគជ័យម្នាក់ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបង្ហាញពីចំណុចសំខាន់ដែលធ្វើឲ្យលោកជោគជ័យ ដោយឆ្លងកាត់រឿងរ៉ាវជាច្រើន ។
ជួបជាមួយ OBN Asia តាមរយៈបណ្តាញ Telegram លោក បានឆ្លើយនូវបីសំនួរសំខាន់ៗ ដែលជួយពង្រឹងស្មារតី សម្រាប់មនុស្សជំនាន់ក្រោយ ដែលចង់ជោគជ័យ ។
OB Asia ៖ ១. ឆ្លងតាមបទពិសោធន៍ កន្លងមករបស់លោកឧកញ៉ា តើលោកឧកញ៉ាមានវិធីជំនះលើខ្លួនឯងអ្វីខ្លះ ដើម្បីក្លាយជាមនុស្សដែលស្ថិតក្នុងដំណាក់កាល ជោគជ័យ ?
លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា
ឆ្លងកាត់តាមបទពិសោធន៍របស់ខ្ញុំទាល់ដែលខ្ញុំបានធ្វើកន្លងមក ការយកឈ្នះលើខ្លួនឯងគឺជាកត្តាសំខាន់បំផុតក្នុងការចាប់ផ្ដើមធ្វើរឿងអ្វីមួយឬចាប់ផ្ដើមធ្វើអាជីវកម្ម។
ចំណុចទី 1 គឺត្រូវយកឈ្នះលើភាពភ័យខ្លាច ដែលតែងតែលងបន្លាចគ្រប់ពេលវេលាតែងតែបង្អាក់មិនឱ្យទៅធ្វើអ្វីម្យ៉ាងតែយើងចង់ធ្វើតែងតែរារាំងនូវការតស៊ូឬក៏រារាំងនូវរាល់ការប្ដេជ្ញាចិត្តទាំងឡាយដោយការភ័យខ្លាចនេះ ក្នុងការជំនះភាពភ័យខ្លាចនេះផងដែលគឺខ្ញុំផ្ដោតទៅលើលទ្ធផលជាវិជ្ជមានដែលខ្ញុំចង់បានឲ្យសូមផ្ដល់ទៅលើគោលដៅដែលខ្ញុំបានកំណត់ពីព្រោះកាលណាគោលដៅយើងធំជាងនោះភាពភ័យខ្លាចនិងតូចជាង។
ទី 2 គឺជំនះលើការពន្យារពេល
ខ្ញុំមានការជឿជាក់ថាមនុស្សជាច្រើនតែងតែមានការពន្យារពេលលេសចាំសិន ដូច្នេះហើយដាច់ខាតត្រូវយកឈ្នះលើការពន្យារពេលនៅពេលដែលមានការពន្យារពេលកើតឡើងមកខ្ញុំតែងតែសួរខ្លួនឯងថាតើខ្ញុំនឹងត្រូវធ្វើវាពេលនេះឬពេលក្រោយថ្ងៃនេះឬថ្ងៃស្អែកខែនេះឬខែក្រោយឆ្នាំនេះឬឆ្នាំក្រោយជាតិនេះឬជាតិក្រោយពេលដែលខ្ញុំសួរសំណួរទាំងអស់គ្នាមកកាន់ខ្លួនឯងវាធ្វើឲ្យខ្ញុំចាប់ផ្ដើមហ៊ានធ្វើសកម្មភាពដោយអត់មានលក្ខខណ្ឌ។
OBN Asia ៖ ២. បើសិនជាចង់ជោគជ័យដូចលោក ឧកញ៉ា តើគួរធ្វើរឿងអ្វីខ្លះ ហើយធ្វើវានៅអាយុប៉ុន្មាន ?
លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា
ដើម្បីទទួលបានភាពជោគជ័យគួរណាស់ឲ្យនិយមន័យនៃភាពជោគជ័យឲ្យបានច្បាស់លាស់ពីព្រោះល្អជោគជ័យវាមានទាក់ទងនឹង
ជោគជ័យសុខភាពជោគជ័យហិរញ្ញវត្ថុជោគជ័យលើគំនិតនិងជោគជ័យទៅលើកិច្ចការដែលបានបំពេញ ជោគជ័យលើមុខជំនួញផ្សេងៗ សម្រាប់ខ្ញុំទាល់ជោគជ័យស្មើនឹងបញ្ហាដែលបានឆ្លងផុតប្រសិនបើយើងឆ្លងបញ្ហាកាន់តែធំនោះជោគជ័យកាន់តែធំ ។
ដូច្នេះហើយការប្រឈមមុខនឹងបញ្ហាគឺជារឿងមួយដែល យកចិត្តទុកដាក់ ឲ្យសិក្សាស្វែងយល់រៀនសូត្រពីកំហុសដែលបាន ឆ្លងកាត់កន្លងមក ខ្ញុំយល់ថាអាយុដែលចាប់ផ្ដើមល្អបំផុតគឺចាប់ចេញពីវិទ្យាល័យហើយស្វែងរកការងារដើម្បីធ្វើការយកបទពិសោធន៍ក៏ដូចជារៀនសូត្រពីការងារនោះដូច្នេះហើយយើងមានពេលវេលា 4ឆ្នាំព្រមតែយើងរៀនចប់មហាវិទ្យាល័យធ្វើឱ្យយើងទទួលបានទាំងបទពិសោធន៍និងទទួលបានទាំងបរិញ្ញាបត្រឬសញ្ញាបត្រដែលធ្វើឱ្យយើងអាចជោគជ័យមួយកម្រិតទៀតឬមានន័យថាយើងមានបទពិសោធន៍ពេញលេញដើម្បីអាចចាប់ផ្ដើមអាជីវកម្មនៅពេលដែលយើងចប់បរិញ្ញាបត្រ។
OBN Asia ៖ ៣. តើមូលដ្ឋានគ្រឹះអ្វីខ្លះ ដែលជាយាន ជួយឲ្យលោកឧកញ៉ាមានទ្រព្យសម្បត្តិហូរហៀរ ជំនួញក្នុងដីមកដល់ពេលបច្ចុប្បន្ន ?
លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា
មូលដ្ឋានគ្រឹះដែលធ្វើឲ្យខ្ញុំ ទទួលបានលទ្ធផលល្អប្រសើរដូចថ្ងៃនេះគឺមានដូចខាងក្រោម
ទីមួយគឺកត្តានៃការសែបគុប
វាគឺជារឿងដ៏ចាំបាច់មួយដែលយើងត្រូវជ្រើសរើសយកការសេពគប់និងការរាប់អានពីព្រោះថាប្រសិនបើយើងរាប់អានមនុស្សដែលមានអត់គំនិតល្អៗអ្នករកស៊ីយើងនឹងក្លាយជាអ្នករកស៊ីដូចគ្នាដែរ ដូច្នេះហើយការរាប់អានមនុស្សល្អមនុស្សវិជ្ជមានមនុស្សដែលមានគំនិតល្អៗវាមានចំណែកមួយដ៏ធំក្នុងការធ្វើឱ្យយើងក្លាយជាអ្វីដែលយើងកំពុងតែ សេពគប់រាប់អានស្និទ្ធស្នាល។
ទី 2 កត្តាស្មោះត្រង់
នេះគឺជាចំណុចដែលសបញ្ជាក់ឲ្យឃើញអំពីការចាប់ដៃគូរកស៊ីឬក៏ការទទួលបានការរាប់អានពីមនុស្សនៅជុំវិញខ្លួនដោយកត្តាស្មោះនេះឯង ខ្ញុំធ្លាប់ទៅទិញទំនិញពីដៃគូ ផ្គត់ផ្គង់ទំនិញមកពីប្រទេសចិនដែលដំបូងនោះគឺគាត់មិនទុកចិត្តគាត់មិនហ៊ានឲ្យយើង ឲ្យយើងជំពាក់ឬយកទំនិញទៅលក់ដោយគ្មានការទូទាត់ជាមុនឡើយ។
តែក្រោយពេលដែលគាត់ស្វែងយល់ពីកត្តានៃភាពស្មោះត្រង់របស់យើងធ្វើឲ្យគាត់ហ៊ានផ្ដល់ទំនិញឱ្យលក់ដោយមិនបានទូទាត់ជាមុនមានន័យថាយើងអាចធ្វើអាជីវកម្មដោយប្រើដើមទុនអ្នកស្មោះត្រង់ ហើយដៃគូក្នុងស្រុកនិងដៃគូក្រៅប្រទេសដូចជាជប៉ុនចិនអាមេរិកនិងប្រទេសផ្សេងៗទៀតគឺគាត់ឈរលើភាពស្មោះត្រង់និងសុចរិតភាពរបស់ខ្ញុំនេះទើបគាត់ហ៊ានធ្វើអាជីវកម្មជាមួយជាក់ស្ដែងប្រសិនបើគេឮថាឈ្មោះខ្ញុំគេអាចហ៊ានឲ្យទិញទំនិញឬអាចហ៊ានផ្ដល់នូវសេវាកម្មនិងទំនិញជាមុនដោយមិនទាន់មានការទូទាត់ មែនទែនទៅភាពស្មោះត្រង់មិនមែនជាភាពល្ងង់ខ្លៅនោះទេតែភាពស្មោះត្រង់គឺជាកូនសោបង្កើតនូវទ្រព្យសម្បត្តិ៕
















