ខ្សែប្រយុទ្ធដំបូងរបស់ David Beckham ដែលទើបតែចុះហត្ថលេខាបាន

0

លោក David Beckham បានចុះហត្ថលេខានាំយកកីឡាករ Robbie Robinso ដើម្បីមកលេង​ក្នុងក្របខណ្ឌ MLS Super ជាមួយក្លិបដែលទើបបើកថ្មីរបស់ពួកគេ។​

កីឡាករ​ដែលលេចធ្លោនៅមហាវិទ្យាល័យមួយ នឹងបង្ហាញខ្លួនលេងដំបូងក្រោមការដឹកនាំរបស់លោក Diego Alonso គ្រូបង្វឹកសញ្ជាតិអ៊ុយរ៉ូហ្គាយ​។
កីឡាករ​អាយុ ២១ឆ្នាំ ត្រូវបានក្រុម Inter Miami ជ្រើសចេញពីប្រព័ន្ធលេងរបស់ មហាវិទ្យាល័យ​។Robinson ធ្លាប់បានឈ្នះពាន Hermann Trophy ក្នុងនាមជាកីឡាករកំពូលប្រចាំមហាវិទ្យាល័យ។

បញ្ជាក់ផងដែរថា ក្នុងចំណោម ១៩ ប្រកួត កីឡាករ​សញ្ជាតិអាម៉េរិកខាងលើរកបាន១៨គ្រាប់ នឹងធ្លាប់បានបង្ហាញខ្លួនលេងជូនក្រុម Charleston Battery បានពីរនាទី ក្នុងក្របខណ្ឌ US Open Cup។
បញ្ជាក់ផងដែរថា សម្រាប់តម្លៃខ្លួនកីឡាករខាងលើ មិនត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ ៕