ភ្នំពេញ៖ បុគ្គលិកណាហ្គាវើលប្រមាណជា ១ពាន់នាក់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បន្តតវ៉ា ទាមទារឱ្យខាងក្រុមហ៊ុនបំពេញតាមលក្ខខណ្ឌរបស់ពួកគេបន្ទាប់ពីមិនព្រមទទួលយកការសម្របសម្រួលរបស់ក្រុមហ៊ុន និងអាជ្ញាធរកាលពីថ្ងៃម្សិលមិញ។
នៅថ្ងៃទី០៩ ខែមករាបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលទាំងផ្នែកសណ្ឋាគារ និងកាស៊ីណូ ប្រមាណជា ១ពាន់នាក់ បានជួបជុំគ្នាតវ៉ា ដោយទាមទារនូវលក្ខខណ្ឌមួយចំនួនមានដូចជា៖ ឱ្យក្រុមហ៊ុនទទួលយកប្រធានសហជីពម្នាក់ ឈ្មោះ ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ, អនុញ្ញាតឱ្យកម្មករឈប់សម្រាកតាមគោលការណ៍ស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ, បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ និងដំឡើងប្រាក់ឈ្នួល ៣០០ដុល្លារសម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង៥០០ដុល្លារសម្រាប់ បុគ្គលិកផ្នែកកាស៊ីណូ។
សូមរំលឹកថា ការ ធ្វើកូដកម្មរបស់បុគ្គលិកកាស៊ីណូ ណាហ្គាវើលនេះ គឺដើម្បីទាមទារឲ្យក្រុមហ៊ុនគោរពសេចក្ដីបង្គាប់របស់ក្រុម ប្រឹក្សា អាជ្ញាកណ្ដាល និង គោរព លក្ខខណ្ឌ ការងារ ដើម្បី ឲ្យ ការងារ បាន ប្រសើរ ឡើង នោះ។ ក្រុមហ៊ុន ហាក់ មិន មាន ចេតនា ដើម្បី ដោះស្រាយ បញ្ហា ដែល ក្រុម បុគ្គលិកទាមទារនោះ ទេដោយ ក្រុមហ៊ុនបានជ្រើសរើស បុគ្គលិកថ្មី ដើម្បីចូល ធ្វើការ ជំនួស ទៅ វិញ។ ទោះ យ៉ាង ណា ក្រុម បុគ្គលិក នឹង នៅ បន្ត ធ្វើកូដកម្ម ទៀត រហូត ដល់ មាន ដំណោះ ស្រាយ ណា មួយ ដែល ពួក គាត់ ទទួល យក បាន៕