ក្លិប Barcelona កំពុងបើកឲ្យក្រុមផ្សេងៗ ធ្វើការស្នើសុំយកកីឡាករខ្សែ បម្រើកណ្តាល Samuel Umtiti ឲ្យយកកីឡាកររបស់ខ្លួនក្នុងទីផ្សារដោះដូរ នាខែមករា ខណៈដែលក្រុមកាំភ្លើងធំ បិសាចក្រហម និង មាន់ខ្នាយមាស ចង់បាន។
កីឡាករអាយុ ២៦ឆ្នាំរូបនេះ ដោយមិនបានលេងក្នុងរដូវកាលនេះ ក្រោយលេងបាន ៤ប្រកួតក៏ជួបបញ្ហារបួស ខណៈដែល Gerard Pique និង Clement Lenglet សហការគ្នាយ៉ាងល្អ ។
បញ្ជាក់ផងដែរថាកុងត្រារបស់ Samuel Umtiti ជាមួយក្លិបរហូតដល់ឆ្នាំ ២០២៣ ប៉ុន្តែតម្លៃខ្លួនអាចនឹងត្រូវផ្ទេរចេញក្នុងទំហំ ២០លានផោន៕
