Jean-Michel Aulas នាយប្រតិបត្តិរបស់ក្លិប Lyon បានលើកឡើងថា Moussa Dembele ចង់ប្រយុទ្ធដណើមពាននៅក្លិបដែលកំពុងលេង ជាងការផ្លាស់ទៅកាន់ក្លិបតោខៀវ។
កីឡាករអាយុ ២៣ឆ្នាំរូបនេះ បានក្លាយជាគោលដៅយ៉ាងសំខាន់របស់តោខៀវ ខណៈដែលតំបន់ប្រយុទ្ធតោខៀវមិនទាន់រឹងមាំនោះ ។
Lampard បានព្យាយាមចរចារចង់បានកីឡាករខាងលើ ដោយបានស្នើដាក់កញ្ចប់ទឹកប្រាក់ ៣៤លានផោន ប៉ុន្តែត្រូវបានក្លិប Lyon ច្រានចោល។
ទោះបីជាយ៉ាងណា កាំភ្លើងធំ និង បិសាចក្រហម ក៏កំពុងធ្វើការទាក់ទងដូចគ្នា ដើម្បីជំរុញឲ្យអតីតកីឡាកររបស់ Fulham មកលេងនៅលើទឹកដីអង់គ្លេស។
ក្លិបតោបារាំង បានចេញសេចក្តីថ្លែងការណ៍ថ្មីៗនេះថា Dembele មិនមែនសម្រាប់លក់ទេ ក្នុងនោះដែរលោក Jean-Michel Aulas ក៏បានបញ្ជាក់ ផងដែរថា កីឡាកររូបនេះមិនចាកចេញពីទឹកដីបារាំងនោះទេ ដោយសារតែគាត់ចង់ឈ្នះពាននៅទីនេះ៕