ភ្នំពេញ៖ អនុវត្តតាមបញ្ជា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាកម្លាំង ជំនាញមួយក្រុម ចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសគ្រឿងញៀន ជាង ១៤គីឡូក្រាមនៅចំណុចខារ៉ាអូខេមួយកន្លែងក្នុងខណ្ឌទួលគោក។
យោងតាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថាកាលពីវេលាម៉ោង១១.៥០នាទីរសៀលនៅថ្ងៃទី០៧ ខែ០១ ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យ(ក១១) នៃមន្ទីរប្រឆាំងបទល្មើស
គ្រឿងញៀន ដឹកនាំដោយលោកនាយករង អាំ សុជាតិ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានចុះស៊ើបសង្កេតស្រាវជ្រាវ នៅចំណុចខារ៉ាអូខេ ផ្ទះលេខ៥៦ ផ្លូវលេខ២៣០ សង្កាត់ទឹក
ល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជាលទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ ៣នាក់:
១-ឈ្មោះ ម៉េង ឌី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ ប៊ុនធឿន ធានី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ។
៣-ឈ្មោះ ជា ភារុណ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ។
ខ-វត្ថុតាងចាប់យកបាន: សារធាតុញៀនសរុប ១៤គ.ក្រ ០៥២.៥៥ ក្រាម រួមមាន៖
១-សារធាតុញៀន មេតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ៥២២២.៨៣ក្រាម។
២-នីមេតាហ្សេប៉ាមទម្ងន់៨៨២៩.៧២ក្រាម ស្មើនឹង៤៩០៥៤គ្រាប់៕