ក្លិបធំៗចង់បាន Cavani ពេលនេះអស់សង្ឈឹមហើយ

0

ថ្មីៗនេះក្លិបធំពីរនៅអង់គ្លេសមាន បិសាចក្រហម និងកាំភ្លើងធំ ក៏ដូចជា អាតេម៉ាឌ្រីដ ចង់បានកីឡាករ Cavani ក្នុងទីផ្សារដោះដូរកីឡាករ ប៉ុន្តែមកដល់ពេលនេះ សារព័ត៌មាន Metro បានចុះផ្សាយថា ក្លិប PSG មិនចង់ផ្ទេរកីឡាករ អ៊ុយរ៉ូហ្គាយខាងលើ ក្នុងទីផ្សារដោះដូរឡើយ​។​

ក្លិបនៅអង់គ្លេសមាន Man Utd និង Arsenal បានព្យាយាមដាក់សំណើរទៅលើកីឡាករ​អាយុ ៣២ឆ្នាំរូបនេះ ខណៈដែលកុងត្រារបស់គាត់ ជាមួយក្លិបនឹងផុតសុពលភាពនាចុងបញ្ចប់រដូវកាលនេះ ។
អាតេម៉ាឌ្រីដ ឯនោះវិញក៏បានព្យាយាមយកកីឡាករ Cavani ដូចគ្នាដែរ ប៉ុន្តែក្លិប​នៅលើទឹកដីអេស្ប៉ាញនេះ បានបញ្ជាក់ថា ការ​ផ្ទេរកីឡាករក្នុងខែ មករានេះដូចជាមិនទំនង​នោះទេ៕