Bayern Munich កំពុងរកច្រកផ្លូវចេញមួយទៀត ក្នុងការចុះហត្ថលេខាយក ខ្សែការពារ ពី Real Madrid ។ នេះបើយោងតាម Marca បានចុះផ្សាយ។
ក្លិបអាល្លឺម៉ង់ បានសំឡឹងយ៉ាងយកចិត្តទុកដាក់ អំឡុងពេលដែល កីឡាករ Achraf Hakimi លេងខ្ចីជើងជាមួយ ក្លិប Dortmund នារដូវកាលនេះ ហើយក៏បានចាប់អារម្មណ៍ជាមួយទេពកោសល្យរបស់គាត់ ហើយក៏បានសួរនាំទៅកាន់ក្លិប Real Madrid អំពីលទ្ធភាពនៃការផ្លាស់ប្តូរ ។
កីឡាករខាងលើ លេងក្នុងតំណែងខ្សែការពារ ផ្នែកខាងស្តាំ តែទោះជាយ៉ាងណាគាត់អាចលេងខាងឆ្វេង និងតំបន់បម្រើបានដូចគ្នា អំឡុងពេលដែលកំពុងលេងជាមួយ BVB ។
គាត់បានកុងត្រាខ្ចីជើងជាមួយ Dortmund រយៈពេល២ឆ្នាំ ដោយចប់នៅថ្ងៃទី៣០ ខែមិថុនា ហើយអនាគតលេងមិនទៀតទាត់ ក៏ព្រោះ តែនៅជាប់កុងត្រាជាមួយ Real Madrid ដល់ឆ្នាំ ២០២២ ។
កាលពីខែមុន លោក Zidane ក៏បានបង្ហាញចំណាប់អារម្មណ៍ទៅលើ កីឡាករខ្សែការពារនេះ ក្រោយលូតលាស់ទម្រង់លេងនៅអាល្លឺម៉ង់ ហើយនឹងចរចារយកមកវិញ លេងជាលក្ខណៈអចិន្ត្រៃយ៍ ៕