ទោះបីជាត្រឹមរយៈពេលខ្លីក៏ពិតមែនក្នុងការផ្លាស់មកធ្វើការងារជាគ្រូបង្វឹករបស់កាំភ្លើងធំ Arsenal ក្តីតែជឿជាក់ថាមានការផ្លាស់ប្តូរគួរឲ្យកត់សំគាល់ជាមួយនឹងកីឡាករទាំងអស់នៅទីនេះហើយក្នុងរបាយការណ៍អះអាងដែរថាសូម្បីតែ Ozil ក៏មានភាពប្រែប្រួលខ្លាំងមិនគួរឲ្យជឿដែរ។

យោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេស The Mirror បានបញ្ជាក់ថា Ozil ជាកីឡាករដែលមានភាពប្រែប្រួលខ្លាំងជាងគេក្នុងចំណោមកីឡាករទាំងអស់ហើយគឺដូចជាមនុស្សម្នាក់ថ្មី។Ozil គឺដូចជាកីឡាករចំណូលថ្មីម្នាក់ក្នុងពេលហ្វឹកហាត់ក្រោមការដឹកនារបស់លោក Arteta រយៈពេល២សប្តាហ៍នេះ។
គួរឲ្យដឹងដែរថាទាំងលោក Arteta បានបញ្ជាក់ថា Ozil គឺនឹងក្លាយទៅជាកីឡាករដ៏សំខាន់សម្រាប់ក្លឹបនិងការកែប្រែទំរង់លេងថ្មីរបស់គាត់ហើយដូចនឹងពាក្យសន្យាពិតមែនដោយ៣ប្រកួតចុងក្រោយនេះOzil គឺបានក្លាយទៅជាកីឡាករជម្រើសទី១រហូតរបស់ Arsenal៕
ប្រែសម្រួល:Lee