អ្នកវិទ្យាសាស្ត្ររបស់ឥណ្ឌូនេស៊ី បានរកឃើញផ្កាដ៏ធំមួយប្រភេទ របស់ពិភពលោក កំពុងរីកដុះដាលនៅក្នុងព្រៃ នៅប្រទេសឥណ្ឌូនេស៊ី ។
ផ្កានេះ ត្រូវបានគេឲ្យឈ្មោះថា rafflesia ដែលរីកដុះនៅខាងលិចកោះស៊ូម៉ាត្រា ហើយនេះវាជាផ្កាដ៏ធំបំផុតមិនធ្លាប់មាន ។
បើតាមប្រភពពីមន្ត្រីពាក់ព័ន្ធរបស់ឥណ្ឌូនេស៊ី បានបញ្ជាក់ថា ផ្កានេះ មានអង្កត់ផ្ទិតរហូតដល់ទៅ 1.2 ម៉ែត្រ។
Rafflesia ជារឿងៗ គេហៅវាជា «ផ្កាបិសាច» ដោយសារតែលក្ខណៈធំក្លិនស្អុយរលួយរបស់វា ។
Rafflesia គឺជារុក្ខជាតិប៉ារ៉ាស៊ីតដែលគ្មានឫសឬស្លឹក។ ផ្កានេះវាស៊ីចំណីដែលនៅក្បែរវាដើម្បីរស់ ។
នៅពេលដែលផ្កានេះ វារីក មានប្រវែងទទឹង ជាង ១ម៉ែត្រ នឹងបញ្ចេញក្លិនដូចសាច់រលួយ។ តែទោះជាយ៉ាណាក្លិនស្អុយរបស់វា បានទាក់ទាញ ប្រភេទសត្វដែលក្រេបយកលំអង ហើយវដ្ឋជីវិតនៃផ្កានេះ គឺខ្លីណាស់ត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ ៕