Man Utd និង Chelsea នឹងប្រឈមមុខគូប្រជែងថ្មីមួយទៀតគឺ Byarn Munich ក្នុងការដណ្តើមយកកីឡាករ Jadon Sancho ។
កីឡាករអាយុ ១៩ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថា នឹងចាកចេញពី Dortmund នារដូវកាលក្តៅនេះ ខណៈដែលកុងត្រារបស់គាត់ នៅសល់តែ ពីរឆ្នាំ ទៀតប៉ុណ្ណោះ ។
លោក Ole បានព្យាយាមចរចារទៅលើកីឡាករ Jadon Sancho ក្រោយពីលោកបានក្លាយជាគ្រូបង្វឹករបស់បិសាចក្រហម នឹងមានទំនុកចិត្តខ្ពស់ ប៉ុន្តែក្រោយមកក៏ទទួលបានការបរាជ័យក្នុងកិច្ចព្រមព្រៀង។ មកដល់ពេលនេះ បិសាចក្រហមនៅតែចាប់អារម្មណ៍ ប៉ុន្តែពួកគេ ត្រូវជួបនូវ គូប្រជែងថ្មី ជាច្រើនទៀត ។
ក្លិប តោខៀវជាក្លិបកុមារភាពរបស់ Jadon Sancho ខណៈដែលតោខៀវ បានផ្តល់កញ្ចប់ទឹកប្រាក់ជាច្រើនដល់ Frank Lampard ក្នុងទីផ្សារដោះដូរ កីឡាករ ។
ទន្ទឹមជាមួយការចង់បានរបស់ក្លិបក្នុងលីកកំពូលអង់គ្លេសទាំងពីរខាងលើ នៅមានក្លិបយក្សអាល្លឺម៉ង់មួយទៀតគឺ Bayern Munich ក៏ចង់បានដូចគ្នា ។
សារព័ត៌មាន Metro បានចុះផ្សាយថា Munich បានចាប់អារម្មណ៍ទៅលើ Sancho ខណៈដែលក្លិប នៅអង់គ្លេសពីរ កំពុងប្រជែងគ្នា ដើម្បីតំណែង Top 4 ហើយ Jadon Sancho នឹងមិនពេញចិត្តក្នុងការលេងនៅ Europa League នោះទេ៕