ហេតុផល Haaland មិនចូលរួមលេង​ជាមួយ Man Utd

0

យោងតាមរបាយការណ៍បានឲ្យដឹងថា កីឡាករ Erling Haaland បានច្រានចោលសំណើររបស់បិសាចក្រហម បន្ទាប់ពីជួប Ole Gunnar Solskjaer ខណៈដែល Dortmund បានព្យាយាមទាក់ទង​ជាច្រើនខែក្នុងស្ថានភាពដ៏ស្និទ្ធបំផុត ។​

មុនដំបូងបិសាចក្រហមបានជឿជាក់ថា នឹងអាចចុះហត្ថលេខានាំយកកីឡាករ​អាយុ ១៩ឆ្នាំរូបនេះ ដែលជាតម្រូវការរបស់ក្លិបធំៗនៅអឺរ៉ុប នឹងជាកីឡាករ​ដែលរកគ្រាប់បាល់បាន រហូតដល់ទៅ ២៨គ្រាប់ ក្នុងចំណោម ២២ប្រកួត សម្រាប់ក្រុម Red Bull Salzburg ។ ទោះជាយ៉ាងនេះ ក្តី បិសាចក្រហមបានបាត់បង់ឱកាសនេះ បន្ទាប់ពី Haaland បានសម្រេចចុះហត្ថលេខាជាផ្លូវការ​ជាមួយ Dortmund ក្នុងតម្លៃខ្លួន 17.1 លានផោន ។

សារព័ត៌មាន Athletic បានចុះផ្សាយថា Solskjaer បានជួបជាមួយកីឡាករវ័យក្មេងខាងលើ បានផ្តល់កញ្ចប់ថវិកា ល្អប្រសើរមួយ រួមទាំងកិច្ចសន្យា ១៦០,០០០ ផោនក្នុងមួយសប្តាហ៍ប៉ុន្តែវាមិនគ្រប់គ្រាន់ទេក្នុងការល្បួងគាត់អោយផ្លាស់ទៅ Old Trafford ។

របាយការណ៍ខាងលើក៏បានអះអាងផងដែរថា Haaland ទទួលបានសារពីអ្នកលេង WhatsApp ពីកីឡាករ​របស់​ Dortmund ដោយជំរុញគាត់ ឲ្យមកចូលរួមលេង​ជាមួយ ខណៈដែលក្លិបនៅ Bundesliga មានការចូលរួមជ្រំជ្រែងពី ភ្នាក់ងារដោះដូរ Mino Raiola នោះ។


ទោះជាយ៉ាងណាក៏មានការអះអាងថា តាមពិត Haaland បានចាប់អារម្មណ៍ក្លិប Dortmund នេះយូរមកហើយ បន្ទាប់ពីមានកិច្ចពិភាក្សាជាច្រើនជាមួយនាយកប្រតិបត្តិក្លឹបលោក Hans-Joachim Watzke និងនាយកកីឡាលោក Michael Zorc ។

សារព័ត៌មានខាងលើបាន បន្តថា Ole Gunnar Solskjaer បានហោះហើរទៅកាន់ Salzburg ដើម្បីចរចា ប៉ុន្តែក្លិប ធំនៅអាល្លឹម៉ង់នេះ បានព្យាយាម ទាក់ទងយ៉ាងខ្លាំង នឹងស្និទ្ធបំផុត​ជាមួយ កីឡាករ ដោយបានរៀបចំផែនការជាក់ស្តែង សម្រាប់ការអភិវឌ្ឍន៍ ដល់ Erling Haaland ៕​