ដោយសារតែមិនពេញចិត្តនឹងរូបរាងរបស់នាងស្ត្រីអាយុ ៣០ឆ្នាំ បានសម្រេចចិត្តចេញទៅក្រៅប្រទេស ដើម្បីពង្រីកសុដន់ ។
Nicole Reed អាយុ ៣០ឆ្នាំ មកពីទីក្រុង Auckland ប្រទេសញ៉ូវហ្សេលេន បានធ្វើការចែករំលែកបទពិសោធន៍ ដ៏គួរឲ្យរន្ធត់មួយ ក្រោយនាង រួចផុត ពីការស្លាប់ ពីការវះកាត់ពង្រីកសុដន់ ជាមួយតម្លៃថោក ។
Nicole Reed ជាអ្នកធ្វើអូតេស្ត នៅលើជើងហោះហើរ ៥ឆ្នាំ ដែលជាហេតុដែលធ្វើឲ្យនាងយកចិត្តទុកដាក់ខ្ពស់ ចំពោះរូបរាងកាយ របស់នាង ។ថ្វីបើមានរូបរាងកាយស្អាតសមល្មម បបូរមាត់ស្អាត និងស្អាតសរលោង ប៉ុន្តែនាងនៅតែចាត់ទុកថា មិនទាន់ស្អាតគ្រប់គ្រាន់នោះទេ។
Nicole Reed បាននិយាយថា ខ្ញុំជាអ្នកបម្រើការងារនៅលើយន្តហោះ ដោយនៅជុំវិញខ្ញុំសុទ្ធតែជាមនុស្សស្អាត អ៊ីចឹងហើយខ្ញុំបានគិតថា ខ្ញុំ ស្ថិតនៅ កម្រិតក្រោមគេ។
បន្ទាប់ស្រក់ទម្ងន់ ក្នុងរយៈពេល ពីរទៅបីឆ្នាំ សុដន់របស់នាង បានប្រែក្លាយទៅជាធ្លាក់យារ ដែលមើលទៅសភាពមិនល្អ ហេតុដូច្នេះហើយ នាងបាន សម្រេចចិត្តធ្វើការវះកាត់សុដន់ ដែលមានតម្លៃធូរថ្លៃជាងចក្រភពអង់គ្លេស និង ញ៉ូវហ្សេលេន។
នៅឆ្នាំ ២០១៧ នាងបានសម្រេចចិត្តហោះទៅកាន់ ទួកគី ដើម្បីវះកាត់សុដន់ នៅគ្លីនីក ឯកជនមួយ បន្ទាប់ពីវះកាត់អស់ ៧ម៉ោង នាងបានដឹងខ្លួន ដោយលើដង និងក្អួតមកចេញឈាម។
នាងបាននិយាយថា ខ្ញុំមានអារម្មណ៍ថាឈឺចាប់ណាស់ ដោយគ្រប់ផ្នែកនៃរាងកាយគឺចុកចាប់ ពេលនោះខ្ញុំមានអារម្មណ៍ មនុស្សអាយុ ៩០ឆ្នាំ ដែលមិនគិតថាខ្លួនឯងរស់ឡើយ។
ពីរពីថ្ងៃក្រោយមក សុដន់ដែលវះកាត់នេះ មានបញ្ហា ដោយបង្កក្លាយទៅជាខ្ទុះ ។ នាងបានព្យាយាមទាក់ទងទៅកាន់គ្រូពេទ្យ ដែលវះកាត់នោះ តែមិនអាចទាក់ទងបាន ហើយក៏ត្រូវបង្ខំចិត្តហោះហើរ ទៅកាន់ស្រុកកំណើតវិញ ក្នុងស្ថានភាពដ៏អាក្រក់បំផុត ។
នាងបានបន្តថា គ្រូពេទ្យវះកាត់ក្នុងតំបន់បានប្រាប់នាងថា បាក់តេរីបានលុកលុយអំឡុងពេលវះកាត់ ដែលបណ្តាលឲ្យឆ្លងមេរោគ បានធ្វើឲ្យសុដន់ របស់នាងខូចខាតយ៉ាងធ្ងន់ធ្ងរ។
ក្រោយពីជួបនូវបញ្ហានេះ Nicole Reed ក៏បានណែនាំទៅកាន់មិត្តភក្តិ ចូលចិត្តឲ្យដិតដល់ ក្នុងការសម្រេចចិត្តឹវះកាត់កែសុដន់ ដែលមានតម្លៃថោក ដែលជាហេតុត្រូវប្រឈមការចំណាយកាន់តែខ្ពស់ដូចនាង។បច្ចុប្បន្ននេះ សុខភាពរបស់នាង បានវិលមករកភាពល្អប្រសើរ ហើយនាង មិនហ៊ាន វះកាត់តទៅទៀតនោះទេ៕