សុខ ពិសី យំសោក ព្រោះសុនខ

0

ភ្នំពេញ៖ តារាចម្រៀងលេចធ្លោ​ប្រចាំផលិតកម្មសាន់ដេ កញ្ញាសុខ ពិសី បានបង្ហាញសារ និងរូបភាពដក់ដោយទឹកភ្នែក នៅលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពី សុនខ ជាទីស្រលាញ់របស់នាង​ បានលាចាកឆ្ងាយលោកនេះ ។​

គេថា សុនខ អាចក្លាយជា​មិត្តជិតស្និទ្ធ ក្លាយជាគ្រួសារ ក៏ព្រោះតែសត្វប្រភេទនេះ មានចរិត​លក្ខណៈល្អ ដឹងស្គាល់ម្ចាស់។​

ជាមួយហេតុផលខ្លះៗនេះហើយ បានធ្វើឲ្យតារាចម្រៀងស្រី ក្នុងទ្រនំសាន់ដេ បានបង្ហាញពីទុក្ខសោករបស់ខ្លួន នៅលើបណ្តាញសង្គម ដែលធ្វើ ឲ្យ អ្នកគាំទ្រ​របស់នាង យល់ពីអារម្មណ៍មួយនេះ ។​

ម្សិលមិញនេះដែរ សុខ ពិសី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង អមជាមួយវីដេអូថា «ហត់ខ្លាំងមែនទេapple???កូនគេងអោយស្រួលចុះ ទោះកូនគេងយូរប៉ុណ្ណាក៏ម៉ាក់ស្រលាញ់កូនគ្មានថ្ងៃប្រែ?គ្រប់កាយវិការច្រឡឺម ឆ្នាស់ និង មុខ cute របស់កូនឋិតក្នុងការចងចាំរបស់ម៉ាក់ជារៀងរហូត?» ។

ថ្វីបើដូច្នោះមែន អ្នកគាំទ្ររបស់នាង បានសម្តែង​នូវ​អារម្មណ៍សោកស្តាយចំពោះការបាត់បង់ សុនខ ជាទីស្រលាញ់ របស់នាង ៕

វីដេអូឃ្លិបសុនខ របស់នាងកាលនៅរស់៖