ភ្នំពេញ៖ ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង បានសម្រេចចិត្តចូលរួមជាមួយក្លិបបាល់ទាត់ វិសាខា បន្ទាប់ពីចាកចេញពីក្រសួងការពារជាតិ ស្របពេញដែលណាហ្គាវើលដ៍ ក៏ចង់បានដែរ។
មុននេះបន្តិចបណ្តាញសង្គមផ្លូវការណ៍របស់ វិសាខា បានប្រកាសពីការចុះកិច្ចសន្យាជាមួយ រ៉ឹង ប៊ុនហៀង ខណៈដែលខ្សែប្រយុទ្ធជម្រើសជាតិរូបនេះ បានចែកផ្លូវគ្នាជាមួយ ក្រសួងការពារជាតិ ជិត១ខែមកហើយ។ កីឡាករវ័យ ២៧ឆ្នាំ រូបនេះក៏បាននិយាយផ្ទាល់ថា ពេលដែលចាកចេញពីទ័ព គឺមានក្លិបពីរកំពុងចាប់អារម្មណ៍មកលើខ្លួន រួមមាន ណាហ្គាវើលដ៍ នឹងក្លិបថ្មីរបស់គេ វិសាខា នេះតែម្តង។
សូមបញ្ជាក់ដែរថា ខ្សែប្រយុទ្ធជម្រើសជាតិរូបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយ U22 កម្ពុជា ទទួលបានលេខ៤ នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាប្រទេសហ្វីលីពីន ហើយក៏ជួយទ័ពឈ្នះពានរង្វាន់សម្តេចហ៊ុនសែន ២រដូវកាល ក្នុងឆ្នាំ២០១៦ នឹងឆ្នាំ២០១៨ ៕
អត្ថបទ៖ មៃ ចាន់បុត្រ

