Chris Smalling ត្រូវបានគេធ្វើសេចក្តីរាយការណ៍មកថា បានយល់ព្រម រួមរស់ជាមួយ Roma ជាលក្ខណៈអចិន្ត្រៃយ៍ ដោយលែងខ្វល់ពី Man Utd ។
សារព័ត៌មាន Gazzetta dello Sport បានចុះផ្សាយថា Chris បានដាក់សំណើរទៅកាន់ Roma ថា ចង់ឲ្យផ្លាស់ប្តូរយកគាត់ មកលេងជាលក្ខណៈ អចិន្ត្រៃយ៍ ។
ទោះជាយ៉ាងណា ក្លិប បិសាចក្រហមមិនទាន់បានយល់ព្រមនៅឡើយទៅលើសំណើរនេះ ហើយបើឈានដល់ដំណាក់កាលចុងក្រោយ Roma អាចនឹងចាយក្នុងទំហំសាច់ប្រាក់ ១៣លានផោន ។
សារព័ត៌មានខាងលើបានបញ្ជាក់ទៀតថា Smalling នឹងធ្វើការពិភាក្សាជាផ្លូវការជាមួយ Man Utd នាពាក់កណ្តាលសប្តាហ៍ក្រោយ៕