ភ្នំពេញ៖ មកដល់ព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចចម្រុះនៅបន្តរុករក ជនរងគ្រោះក្នុងករណីបាក់រលំអគារ ៦សន្លឹកកន្លះ នៅនៅ កែប ដោយមានអ្នកស្លាប់កើនដល់ ៧នាក់។
បើយោងតាមផេក របស់ កងពលតូចលេខ៧០ បានបង្ហោះសារឲ្យដឹងថា សមត្ថកិច្ចចម្រុះកំពុងបន្តរុករក គ្រាដែលជនរងគ្រោះ២៥នាក់ត្រូវបានយកចេញពីការបាក់អគារ ក្នុងនោះអ្នកស្លាប់កើនដល់៧នាក់ហើយ ។
បញ្ជាក់ផងដែរថា ករណីបាក់អគារនៅខេត្តកែបនេះ ដែរ បានកើតឡើងតាំងពីល្ងាចថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៩ ដែលក្លាយជារឿងរន្ធត់ដើមឆ្នាំ ២០២០ ៕