ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរាត្រីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញទៅដល់ខេត្តកែបហើយកំកំពុងដឹកនាំប្រតិបត្តិការសង្គ្រោះ កម្មករក្នុងគំនរបែកបាក់ដែលកំពុងជាប់ក្នុងគំនរបែកបាក់ នៅឧបទ្ទវហេតុ បាក់រលំអគារ នៅក្រុងកែប ខេត្តកែប។
រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះកម្មករ ចំនួន១៩នាក់ហើយក្នុងនោះមានស្លាប់៤នាក់។
សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ស្របពេលដែលកម្លាំងគណៈកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្លាំងសង្គ្រោះ ៧១១ ដុតដៃ ដុតជើង សង្គ្រោះកម្មករ ចេញពីគំនរបាក់បែក៕ទស្សនាឃ្លិបវីដេអូដូចខាងក្រោមនេះ៖





