២០១៩ជាឆ្នាំដែល Liverpool មិនដែលស្គាល់រសជាតិចាញ់ទាល់តែសោះ

0

២ទសវត្សមកហើយគិតចាប់តាំងតែពីឆ្នាំ១៩៩០ ដែលហង្សក្រហម Liverpool មិនអាចលើកពានអង់គ្លេសសាជាថ្មីម្តងទៀតឡើយរហូតមកដល់កាលពីរដូវកាលមុនក្នុងនាមជាជើងឯករងនិងថែមទាំងលើកពានធំបំផុតអ៊ឺរ៉ុប Champion League ក្រោមការដឹកនាំរបស់លោកJurgen Klopp។

ចូលមកដល់រដូវកាលនេះលោក Klopp ពិតជាបានធ្វើឲ្យអ្នកគាំទ្រក្លឹបកាន់តែហាមាត់កាន់តែធំជាងរដូវកាលមុនទៀតដោយកំពុងមានពិន្ទុដល់១៥ពិន្ទុដាច់ចេញពីក្រុមលេខរៀងទី២កញ្ជ្រោងខៀវLeicester Cityត្រៀមខ្លួនលើកពាន Premier League សាជាថ្មីបំបែកប្រវត្តិសាស្ត្រ។

លើសពីនេះអ្វីដែលយើងអាចជឿជាក់ថា Liverpool នឹងពិតជាអាចលើកពានអង់គ្លេសបាននោះគឺពេញមួយឆ្នាំ២០១៩មកហើយដែរហង្សក្រហម Liverpool មិនទាន់ស្គាល់បរាជ័យសូម្បីមួយប្រកួតឡើយហើយការប្រកួតចុងក្រោយយកឈ្នះលើក្រុម Sheffield Unitedក្នុងទឹកដីខ្លួនឯងនោះផង៕

ប្រែសម្រួល:Lee