ទីបំផុតលទ្ធផលគឺអាចដឹងច្បាស់ហើយអំពីស្ថានភាពរបួសរបស់កំពូលកីឡាករខ្សែប្រយុទ្ធមាឌធំជួរមុខរបស់ក្លឹបមាន់ខ្នាយមាស Spurs កីឡាករ Harry Kane ក្រោយទទួលរងរបួសក្នុងការប្រកួតប្រជែងមួយចុងក្រោយទល់នឹងក្រុម Southampton បរាជ័យក្នុងលទ្ធផល១ទល់នឹង០។
កាសែតអង់គ្លេស The Sunsports បានសរសេរថារបួសរបស់ Kane កំពុងត្រូវបានចាប់ផ្តើមធ្វើការស្កេននិងពិនិត្យបន្ថែមទៀតហើយប៉ុន្តែជឿជាក់ថានឹងត្រូវប្រើប្រាស់ពេលព្យាបាលរហូតទៅដល់៤ឬ៦សប្តាហ៍ដែលវានឹងធ្វើឲ្យគ្រូបង្វឹកក្លឹបលោក Jose Mourinho នឹងជួបភាពលំបាកក្នុងការប្រកួតប្រជែងលីកដែលនៅសេសសល់រដូវកាលនេះ។
នេះមានន័យថាតួនាទីខ្សែប្រយុទ្ធជួរមុខនេះនឹងត្រូវប្រគល់ទៅឲ្យកីឡាករខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung Min មួយរយៈសិនទោះបីជាបច្ចុប្បន្នកីឡាកររូបនេះទើបតែត្រូវទទួលបានកាតក្រហមពេលប៉ះជាមួយនឹងតោខៀវChelseaកន្លងមកក្តី៕
ប្រែសម្រួល:Lee