កីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Gabigo Barbosa កាលពីរដូវកាលមុនស្ទើរតែអាចមកលេងនៅលីកកំពូលរបស់អង់គ្លេសបានទៅហើយក្រោយពេលដែល West Ham បានធ្វើការទាក់ទងជាមួយនឹងក្លឹប Inter Milan ជាច្រើនដងរួចមកប៉ុន្តែបញ្ចប់ទៅត្រឹមថាគ្រូបង្វឹកលោក Manuel Pellegrini មិនមានបំណងចង់បានកីឡាករនេះទៅវិញ។
ប៉ុន្តែមកដល់សម័យគ្រប់គ្រងរបស់លោក David Moyes នៅពេលនេះក្លឹប West Ham បានធ្វើការបញ្ជាក់ថានឹងហ៊ានចំណាយប្រមាណជា២០លានផោនឲ្យតែក្លឹប Inter Milan យល់ព្រមលក់កីឡាករវ័យ២៣ឆ្នាំរូបនេះ។ Gabigo Barbosa ដែលបច្ចុប្បន្នកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយនឹងក្លឹបខ្លាំងប្រេស៊ីល Flamengo នោះបានរកគ្រាប់បាល់បាន២៥គ្រាប់មកហើយក្នុងការប្រកួតទាំង២៩ដងនិងកំពុងក្លាយជាគោលដៅទាក់ទាញខ្លាំងពីក្លឹបផ្សេងៗទៀតផងដែរ។
Chelsea នឹងក្លាយទៅជាគូប្រជែងរបស់ West Ham ដើម្បីដណ្តើមយកកុងត្រារបស់កីឡាករខ្សែប្រយុទ្ធរូបនេះខណៈដែលបំណងចង់បាន Sancho ពី Dortmund ក៏ចេះតែរំសាយចិត្តទៅហើយនោះ៕
ប្រែសម្រួល:Lee