ក្លឹប Aston Villa ក្នុងខែមករានេះត្រូវបានគេជឿជាក់ថានឹងត្រូវចាប់ផ្តើមដើរចូលមើលក្នុងទីផ្សារកីឡាករហើយដើម្បីស្វែងរកខ្សែប្រយុទ្ធថ្មីមកជួយក្រោយពេលដែលកីឡាករខ្សែប្រយុទ្ធតម្លៃបំបែកឯកទក្តកម្មរបស់ក្លឹប២២លានផោនកីឡាករ Wesley Moraes ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ហើយថារបួសក្បាលជង្គង់ចុងក្រោយនេះនឹងត្រូវបង្ខំឲ្យគេសម្រាកពេញមួយរដូវកាលនេះតែម្តង។
កីឡាករខ្សែប្រយុទ្ធប្រេស៊ីលវ័យ២៣ឆ្នាំរូបនេះត្រូវបានក្លឹប Aston Villa ទិញបានពីក្លឹប Club Brugge កាលពីរដូវក្តៅមុនក្នុងតម្លៃខ្លួនបំបែកឯកទក្តកម្មរបស់ក្លឹបប្រមាណជា២២លានផោនប៉ុន្តែបានទទួលរងរបួសដ៏ធ្ងន់ធ្ងរមួយនៅត្រង់ចំណុចក្បាលជង្គង់ខាងស្តាំក្នុងការប្រកួតជ័យជំនះលើក្រុម Burnley ក្នុងលទ្ធផល២ទល់នឹង១កាលពីយប់ថ្ងៃពុធ។
Giroud ខ្សែប្រយុទ្ធបារាំងឆ្នើមវ័យចំណាស់បន្តិចហើយក្តីប៉ុន្តែការបន្តស្នាក់នៅក្រោមការដឹកនាំរបស់លោក Lampard រូបគេមិនអាចក្លាយជាជម្រើសទី១ជំនួស Abraham ឡើយដែលនេះបានក្លាយទៅជាឱកាសសម្រាប់ Aston Villa និងម្នាក់ទៀតដែលក្លឹបក៏សង្ឃឹមនឹងអាចចចារខ្ចីជើងមកលេងជាមួយដែរនោះគឺកីឡាករប៊ែលហ្ស៊ិក Michy Batshuayi៕
ប្រែសម្រួល:Lee