ទស្សនាវីដេអូខ្លីឱកាស​ជាច្រើនរបស់ហង្សក្រហមយប់មិញ​

0

ចូលមកដល់សប្តាហ៍ទី​២០នេះ ក្លិបហង្សក្រហម បានរក្សាកំណត់ត្រា មិនទាន់ចាញ់ ដោយមាន ៥៨ពិន្ទុក្នុងដៃ ឈរនៅលើកំពូល​តារាង លីកកំពូលអង់គ្លេស បន្ទាប់ពីយកឈ្នះលើក្លិប Sheffield United 2-0 ។​
តាមពិតហង្សក្រហមបានបង្កើតឱកាស​ជាច្រើនគ្រាប់ ដែលអាច​ឈ្នះលើសពី 2-0 ទៅទៀត ប៉ុន្តែធ្វើមិនបានសម្រេច ។​ គ្រាប់បាល់ទី​១ របស់ហង្សក្រហម រកបានដោយ កីឡាករ Mohamed Salah នៅនាទី ៤ និង Sadio Mane នៅនាទី ៦៤ ។​
ទស្សនាវីដេអូខ្លី ២នាទីដូចខាងក្រោមនេះ៖