ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនឹងរៀបចំលំហាត់សមយុទ្ធទ្រង់ទ្រាយធំមួយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្រោមប្រធានបទសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ ដោយមានការចូលរួមពីស្ថាប័ន កងកម្លាំងប្រដាប់អាវុធរួមទាំងមាន យន្តហោះ រថយន្តអគ្គីភ័យ រថយន្តពេទ្យ និង រថយន្តដឹកកងកម្លាំង ប្រដាប់អាវុធ ។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលចុះថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩បានឲ្យដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងកិច្ចប្រតិបត្តិការ ឲ្យបានរលូន និង ទទួលបានជោគជ័យ សូមសាធារណៈជនកុំមានការភ័ន្តច្រឡំពីព្រឹត្តិការណ៍ នៅព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ២០២០៕