Paul Pogba នឹងត្រៀមវះកាត់កជើងឆាប់ៗនេះ

0

កំពូលកីឡាករបម្រើបារាំង Paul Pogba នៅតែបន្តមិនមានវត្តមានជួយក្លឹបក្នុងការប្រកួតបរាជ័យលើ Arsenal កាលពីយប់កន្លងទៅក្នុងលទ្ធផល២ទល់នឹង។ទំរង់របស់ក្លឹប Man United នៅដើមឆ្នាំ២០២០នេះត្រូវបានគេជឿជាក់ថានៅតែមិនអាចមានភាពល្អប្រសើរឡើយ។

ក្នុងពេលថ្លែងសន្ទរកថាក្រោយចាប់ប្រកួតលោកគ្រូបង្វឹក Solskjaer នៅតែបន្តលើកឡើងពីបញ្ហារបស់កីឡាកររូបនេះដដែលជារឿងសំខាន់របស់ក្លឹបដោយក្នុងនោះលោក Solskjaer បាននិយាយថា Pogba នឹងត្រូវធ្វើការវះកាត់របួសកជើងរបស់ខ្លួននេះក្នុងពេលឆាប់ៗនេះហើយមិនបន្តទុកបែបនេះទៀតឡើយ។

Solskjaer បានបន្តទៀតថា Pogba គួរតែអាចមានវត្តមានក្នុងការប្រកួតមួយនេះតែក្រោយការស្កេនបានបញ្ជាក់មិនមានបញ្ហាធំដំក្តីក្រុមគ្រូពេទ្យបានបញ្ជាក់ថារូបគេត្រូវការវះកាត់កជើងឲ្យបានឆាប់បំផុត៕

ប្រែសម្រួល:Lee