កីឡាករណាណឺម៉ាក Christian Eriksen មកដល់ពេលនេះទៅហើយនៅតែបន្តមានព័ត៌មានចាកចេញពីក្លឹបមាន់ខ្នាយមាស Spurs ដដែលហើយចំនួនក្លឹបដែលបង្ហាញបំណងចង់បានក៏មានកាន់តែច្រើនឡើងផងដែរ។
ទាំងក្លឹប Real Madrid និង Man United នៅតែបន្តក្តីសង្ឃឹមថានឹងអាចចុះកុងត្រានាំយកកីឡាកររូបនេះមករួមក្លឹបឲ្យបានប៉ុន្តែមកដល់ខែមករានេះគេជឿជាក់ថាសូម្បីតែក្លឹបយក្សអ៊ីតាលី Inter Milan ក៏បានចូលខ្លួនមកប្រកួតប្រជែងគ្នាដើម្បីទិញកីឡាកររូបនេះ។
គួរឲ្យដឹងដែរថាកីឡាកររូបនេះមានកុងត្រាដែលផុតសុពលភាពរហូតដល់ខែមិថុនាដែលមានន័យថាបើមិនមានកុងត្រាថ្មីកើតឡើងទីនេះ Eriksen គឺមានសិទ្ធក្នុងការពិភាក្សាចចារជាមួយនឹងក្លឹបថ្មីបានគ្រប់ពេល៕
ប្រែសម្រួល: Lee