ថ្ងៃព្រហស្បតិ៍នេះក្រោយជ័យជំនះដ៏អស្ចារ្យលើក្រុមបិសាចក្រហម Man United ហើយគ្រូបង្វឹកកាំភ្លើងធំ Arsenal លោក Mikel Arteta បានបញ្ជាក់ហើយថាកីឡាករ Granit Xhaka នឹងមិនចាកចេញទៅណាឡើយ។
កីឡាករខ្សែបម្រើស្វីសវ័យ២៧ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថានឹងអាចចាកចេញក្នុងពេលឆាប់ៗនេះជាពិសេសក្រោយហេតុការណ៍ប៉ះទង្គិចគ្នាកាលពីខែតុលាកន្លងមកជាមួយនឹងអ្នកគាំទ្ររបស់ក្លឹបហើយបន្តបន្ទាប់មកក៏មានការរិះគន់ខ្លាំងៗជាបន្តបន្ទាប់ពីសំណាក់វិរៈបុរសក្លឹបនិងអ្នកគាំទ្រក្លឹបនៅលើបណ្តាញសង្គម។
កាន់តែច្បាស់អំពីការចាកចេញទៀតនោះគឺកាលពីពេលដែលលោក Unai Emery នៅជាគ្រូបង្វឹកនោះបុរសរូបនេះត្រូវបានដកឈ្មោះជាប្រធានក្រុមផងនោះប៉ុន្តែក្នុងគ្រាដែលមានវត្តមានរបស់ Arteta កីឡាកររូបនេះត្រូវបានគ្រូបង្វឹកថ្មីបញ្ជាក់ម្តងជាពីរដងថានឹងមិនចាកចេញទៅណាឡើយ៕
ប្រែសម្រួល:Lee