អ្នកចាំទីដៃស្អិត Oliver Kahn ទទួល​បានងារធំនៅក្លិប​ Bayern Munich

0

អតីតអ្នកចាំទីរបស់ក្រុម Bayern Munich និងក្រុមជម្រើសជាតិអាល្លឺម៉ង់ Oliver Kahn ត្រូវបានគេជ្រើសតាំងក្លាយជាក្រុមប្រឹក្សាភិបាលជាផ្លូវការ បន្ទាប់ពីឲ្យចូលកាន់កាប់តំណែងកាលពីខែសីហា ឆ្នាំទៅ។

Kahn ត្រូវបានបោះឆ្នោតជាឯកច្ឆ័ន្ចហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំដែលនឹងធ្វើឱ្យលោកកាន់តំណែងជំនួសលោក Karl-Heinz Rummenigge ជាប្រធាននិងនាយកប្រតិបត្តិនៅពេលដែលកិច្ចសន្យារបស់គាត់អស់នៅចុងឆ្នាំ ២០២១ ។

គេហទំព័រ onefootball បានចុះផ្សាយថា ក្រោយពីចូលនិវតន៍ពីវិស័យបាល់ទាត់មក គាត់បានឈ្នះបានរង្វាន់ German Sports Journalists’ Award ឆ្នាំ2015, 2017 និង ២០១៩ តួនាទី ជា​អ្នកជំនាញ​បាល់ទាត់ ។​

គួរបញ្ជាក់ផងដែរថា លោក Oliver Kahn លេងជូន​ក្រុម​ជម្រើសបាន ៨៦លើក និងជូនក្រុម Bayern Munich ចំនួន ៤២៩ ប្រកួត​៕​