កីឡាករ Luis Suarez បានយល់ព្រមរួចរាល់ហើយលើកិច្ចព្រមព្រៀងដ៏ធំមួយ ជាមួយក្លិប Barcelona ក្នុងទំហំទឹកប្រាក់ 290,000 ផោន ក្នុងមួយសប្តាហ៍ ដែលធ្វើឲ្យគាត់ក្លាយជាកីឡាករដែលមានចំណូលខ្ពស់ម្នាក់នៅលើពិភពលោក។
យោងតាមគេហទំព័រ onefootball បានចុះផ្សាយថា ថ្វីបើមានកិច្ចព្រមព្រៀងរួចរាល់ហើយជាមួយក្លិបយក្សនៅអេស្ប៉ាញ តែកីឡាកររូបនេះ អាចនឹងទទួលបានកម្រៃខ្ពស់ជាងនេះទៅទៀត នៅក្នុងប្រទេសចិន ។
យោងតាមគេហទំព័រ Mundo Deportivo ឯណោះវិញ បានចុះផ្សាយផងដែរថា កីឡាករសញ្ជាតិអ៊ុយរ៉ូហ្កាយ អាយុ ៣២ឆ្នាំរូបនេះ បានបិដិសេធ ការផ្តល់ជូននូវប្រាក់ច្រើនសន្ធឹកពីសំណាក់ក្រុមមួយ ដែលមិនត្រូវបានបញ្ចេញឈ្មោះ កំពុងលេងនៅ Chinese Super League ។
សម្រាប់កុងត្រារបស់ Luis នឹងបញ្ចប់នៅរដូវកាលក្រោយជាមួយអ្នកមានបុណ្យ ប៉ុន្តែថ្មីៗនេះលេចលឺព័ត៌មានថា គាត់នឹងត្រូវបានក្លិបផ្តល់ជូនកុងត្រា ថ្មីដើម្បីបន្តលេងតទៅទៀត។
ទន្ទឹមជាមួយគ្នានេះដែរ ក៏មានព័ត៌មានថា គាត់កំពុងត្រូវបានក្លិប Inter Miami FC របស់ Beckham ទាក់ទងយកទៅលេងផងដែរ ៕