ភ្នំពេញ៖ កីឡដ្ឋាន S.R.U របស់ក្លិបពាក់កណ្ដាលអាជីព សៀមរាបយូណាយធីត នឹងក្លាយជាទីតាំងសម្រាប់ក្លិបលីគកំពូលចំនួនពីរ ធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំត្រៀមរដូវវកាលថ្មី ២០២០។
ក្រុមដែលនឹងត្រូវធ្វើការប្រកួត អង្គរថាយហ្គឺរ ជាមួយក្រុម វិសាខា ខណៈដែលជំនួបនេះនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា នាវេលាម៉ោង ៣:៣០ នាទីរសៀលនេះ។ ក្រុមទាំងពីនឹងយកការប្រកួតនេះសាកល្បងសមត្ថភាពកីឡាករក៏ដូចជា ឲ្យកីឡាករថ្មីយល់ចិត្តគ្នាជាមួយអ្នកចាស់ នាអំឡុងទីផ្សារដោះដូរត្រៀមរដូវកាលថ្មីនេះ ។
គួរបញ្ជាក់ផងដែរថា លីគកំពូលកម្ពុជានឹងចាប់ផ្តើម នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្របពេលដែលទីផ្សារដោះកីឡាករនឹងបិទមុនបើករដូវកាលថ្មីមួយថ្ងៃ៕
អត្ថបទ៖ មៃ ចាន់បុត្រ


