គ្រូថ្មី Everton ចង់បានកីឡាករឆ្នើមរបស់អធិរាជស

0

គ្រូថ្មីរបស់ Everton លោក Carlo Ancelotti អាចនឹង​ចុះហត្ថលេខាយកកីឡាករ James Rodriguez ពីក្លិប Real Madrid ។​
អ្នកជំនាញយុទ្ធសាស្ត្រលើវាលស្មៅ សញ្ជាតិអ៊ីតាលី ខាងលើ​ធ្លាប់បានធ្វើការរួមគ្នា​ជាមួយកីឡាករ​សញ្ជាតិកូឡ៊ុំប៊ី ទាំងនៅ Real Madrid និង Bayern Munich ជាដើម។​

សារព័ត៌មានក្នុងប្រទេស​អង់គ្លេស បានចុះថា លោក Ancelotti ក្រោយជំនួសតំណែង Marco Silva ជាគ្រូបង្វឹកថ្មីរបស់ក្លិប Everton មក បានបង្ហាញ ចំណាប់អារម្មណ៍ចង់បាន កីឡាករ James មកចូលរួមលេង​នៅលើទឹកដី Premier League ។​ គេនៅចាំបានថា អំឡុងពេលដែល លោក នៅដឹកនាំ Napoli ក៏បានចាប់អារម្មណ៍លើកីឡាករ​សញ្ជាតិកូឡ៊ុំប៊ីរូបនេះ ដូចគ្នា​៕