តោខៀវ ប្រជែង​ជាមួយមេឃខៀវ យកខ្សែការពារ Leicester

0

លោក Frank Lampard កំពុងត្រូវការចាំបាច់ ក្នុងតំបន់ខ្សែការពារខាងឆ្វេង ដោយត្រៀមខ្លួនប្រជែង​ជាមួយអ្នកការពារតំណែង​ជើងឯក អង់គ្លេស មេឃៀវ ។​

ខ្សែការពារ​ខាងឆ្វេងរបស់ Leicester កីឡាករ Ben Chilwell ក៏បានជាប់ជាជម្រើសដំបូងរបស់លោក Gareth Southgate ក្នុងក្រុមជម្រើសជាតិអង់គ្លេស ។ ខ្សែការពារនេះ ត្រូវបានគេ​បញ្ចេញតម្លៃមកថា ស្ថិតក្នុងរង្វង់ ៦០លានផោន​។

ថ្វីបើដូច្នោះមែន គ្រូបង្វឹកចចកក្បាលលឿង លោក Rodgers បានប្រកាសថា នឹងគ្មាននរណាម្នាក់ចាកចេញ ក្នុងខែមករា ខាងមុខនេះនោះទេ ។ បើសិនជាយើងនិយាយជាមួយពួកគេ ច្បាស់ណាស់ ពួកគេនឹងផ្ញើសារដូចគ្នា ៕