មិនត្រឹមតែមានឈ្មោះជាកីឡាករខ្សែប្រយុទ្ធដែលមានជំនាញកឹបនិងទាញបាល់ខ្លាំងបំផុតសម្រាប់ក្លឹប Crystal Palace និងក្នុងចំណោមខ្សែប្រយុទ្ធខ្លាំងៗទាំងឡាយរបស់ក្លឹបលីកកំពូលអង់គ្លេសប៉ុណ្ណោះទេកីឡាករ Wilfried Zaha ក៏ត្រូវបានគេជឿជាក់ថាមានលក្ខណៈពិសេសមួយទៀតដែលគ្រប់គ្នាមិនសូវបានដឹងផងដែរ។
Zaha ជាកីឡាករដែលត្រូវបានគេដឹងថាមានកំណើតចេញពីទីកន្លែងដែលមានជីវិតលំបាកខ្លាំងហើយបច្ចុប្បន្នកីឡាករវ័យ២៧ឆ្នាំជនជាតិ Ivory Coast រូបនេះមិនដែលបានភ្លេចអំពីទុក្ខលំបាកទាំងនោះឡើយដោយហេតុនេះហើយកីឡាកររូបនេះបានសម្រេចចិត្តបរិច្ចាគប្រាក់ចំណូលប្រចាំសប្តាហ៍របស់ខ្លួនដល់ទៅ១០ភាគរយដើម្បីជួយទៅដល់អង្គការសប្បុរសធម៍ទាំងនៅអង់គ្លេសនិងនៅអាហ្រ្វិកទៀតផង។
កីឡាករររូបនេះរកបានប្រមាណជា១៣ម៉ឺនផោនក្នុងមួយសប្តាហ៍ជាកុងត្រាជាមួយនឹងក្លឹបដែលមានន័យថាប្រាក់ប្រមាណជា១៣០០០ផោនក្នុងមួយសប្តាហ៍គឺត្រូវបរិច្ចាគជាពិសេសផ្តោតសំខាន់ដើម្បីធ្វើឲ្យមានស្នាមញញឹមសាជាថ្មីដល់ក្មេងៗដែលជួបទុក្ខលំបាក៕
ប្រែសម្រួល:Lee