Arteta ព្រមានថាចរិតរបស់ Ozil កែប្រែល្អបានតែមួយរយៈខ្លីប៉ុណ្ណោះ

0

ទើបផ្លាស់មកធ្វើការជាមួយនឹងកាំភ្លើងធំ Arsenal បានមួយប៉ុន្មានថ្ងៃភ្លាមលោក Mikel Arteta ធ្លាប់បានធ្វើការអះអាងយ៉ាងច្បាស់ថាកីឡាករ Ozil នឹងក្លាយទៅជាកីឡាករដ៏សំខាន់សម្រាប់ក្លឹបប៉ុន្តែការប្រកួតដំបូងទាំង២របស់លោកបានសម្រេចត្រឹមលទ្ធផលមិនសូវល្អឡើយគឺស្មើមួយប្រកួតនិងចាញ់មួយប្រកួត។

ស្ថានភាពចាប់ផ្តើមកែប្រែបន្តិចវិញហើយទោះបីជាទំរង់លេងរបស់ក្លឹបត្រូវបានមនុស្សគ្រប់គ្នាមើលឃើញថាមានការប្រែប្រួលខ្លាំងក្រោមកែប្រែរបស់លោក Arteta។គ្រូបង្វឹករូបនេះមកដល់ពេលចុងក្រោយនេះបានធ្វើការលើកឡើងគួរឲ្យភ្ញាក់ផ្អើលនិងជាសម្តីបែបព្រមានថាអត្តចារិតរបស់ Ozil បច្ចុប្បន្ននេះនឹងមិនអាចបន្តបានយូរឡើយ។

លោកArtetaបានធ្វើការបញ្ជាក់បែបនេះគឺបំណងចង់សំដៅទៅលើកីឡាករ Ozil ផ្ទាល់តែម្តងព្រោះថាគ្រូបង្វឹករូបនេះចង់ឲ្យ Ozil ក្លាយជាដឹកនាំនៅទីនេះប៉ុន្តែបានសង្កត់ធ្ងន់បែបនេះថាបើកីឡាកររូបនេះមិនអាចលប់ចោលភាពខ្ជិលច្រអូសរបស់ខ្លួនបានទេនោះគឺនឹងមិនអាចដឹកនាំសមាជិកក្រុមទៀតផ្សេងបានឡើយ៕

ប្រែសម្រួល:Lee