ភ្នំពេញ៖ ស្ត្រីខ្លាំងផ្នែកប៉េតង់របស់កម្ពុជា អ្នកស្រី កែ ឡេង ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រទានឡើងតំណែងផ្កាយពីរ ។
នៅលើផេកហ្វេសប៊ុករបស់អ្នកស្រីកែ ឡេង បានសរសេរបង្ហោះនៅរសៀលនេះថា «ទូលព្រះបង្គំ កែ ឡេង សូមអរព្រះគុណ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គប្រោសប្រទាន តម្ដើងឋានន្តរស័ក្តិ ឧត្តមសេនីយទោ ដល់ រូបទូលព្រះបង្គំ កែ ឡេង ព្រមទាំងអរគុណចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារ ជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុន សុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជា ប្រធានក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលតែងតែយកចិត្តទុកដាក់ចំពោះ នាង ខ្ញុំ» ៕