ការបង្ហាញខ្លួនជាមួយនឹងក្លឹបញញួរធំ West Ham របស់លោក David Moyes កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើឡើងបន្ទាប់ពីរយៈពេល១៩ខែដែលលោកបានឃ្លាតឆ្ងាយពីទីនេះដើម្បីចែកផ្លូវការគ្នា។
ត្រឡប់មកវិញលើកនេះស្របពេលដែលស្ថានភាពក្លឹបកំពុងជួបបញ្ហាខ្លាំងនោះកាសែតជាច្រើនបានចេញផ្សាយថាទាំងក្លឹបនិងម្ចាស់ក្លឹបគឺពិតជាបាននឹងធ្វើការគាំទ្រជាមួយនឹងបុរសរូបនេះលើគ្រប់រូបភាពធ្វើយ៉ាងណាឲ្យតែក្លឹបត្រឡប់មករកភាពល្អប្រសើរវិញហើយជឿជាក់ថាវានឹងបង្ហាញឲ្យយើងឃើញនៅពេលដែលលោកនឹងត្រូវចំណាយលុយក្នុងខែមករាខាងមុខនេះជាមិនខាន។
កាលពីឆ្នាំ២០១៧ខែវិច្ឆិកាបុរសរូបនេះធ្លាប់ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លឹបម្តងហើយនិងជួយក្លឹបដែលកំពុងស្ថិតនៅក្នុងតំបន់គេកាត់ចោលត្រឡប់ទៅជាល្អប្រសើរឡើងវិញហើយលោកបានក្លាយជាក្តីសង្ឃឹមម្តងទៀតសម្រាប់ក្លឹបដដែលនេះនៅរដូវកាលនេះ។
កីឡាករដំបូងដែលលោកគ្រោងនឹងអាចនាំយកមកបាននោះគឺជាកីឡាករខ្សែប្រយុទ្ធបារាំងកំពុងមិនសូវបានបង្ហាញខ្លួនជាមួយនឹងក្លឹបGiroud ដើម្បីមកចាប់ដៃគូគ្នាជាមួយនឹងខ្សែប្រយុទ្ធបច្ចុប្បន្នរបស់ក្លឹប West Ham កីឡាករ Sebastien Haller ដែលអាចរកគ្រាប់បាល់បានតែ១គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនទាំង១១លើកចុងក្រោយ៕
ប្រែសម្រួល:Lee