ក្នុងកម្មវិធីមួយ CR7 សំញ៉ែង​គ្រឿងអលង្ការមានតម្លៃ ជាង ៦សែនផោន​លើដៃតែម្ខាង​

0

អ្នកណាមិនដឹងថា CR7 ជាកីឡាករអត្តពលិកមួយរូបដែលរកបានប្រាក់ចំណូលច្រើនជាងគេលើលោកនោះប៉ុន្តែកន្លងមកគេមិនសូវបានឃើញទេថាកីឡាកររូបនេះបានសំញ៉ែងរបស់មានតម្លៃរបស់ខ្លួនក្រៅតែពីរថយន្តទំនើបនោះឡើយ។

ក្នុងកម្មវិធីមួយចុងក្រោយដែល CR7 បានបង្ហាញខ្លួននៅក្នុងទីក្រុងឌុយបៃជាសន្និសិតកាសែតអំពីកីឡានោះគេគ្រប់គ្នាបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគ្រឿងអលង្ការដ៏ប្លែកៗនៅលើដៃរបស់កីឡាកររូបនេះ។

តាមអ្នកជំនាញបានបញ្ជាក់ថាគ្រឿងអលង្ការនៅលើដៃតែម្ខាងរបស់កីឡាកររូបនេះគឺអាចមានតម្លៃរហូតទោដល់ ៦៣០០០០ ផោនដោយក្នុងនោះគ្រាន់តែនាឡិកាដៃម៉ាក Relex GMT-Master Ice គឺជានាឡិកាដៃដ៏កម្រនោះគឺមានតម្លៃរហូតទៅដល់ ៣៨0 ០០០ ផោនរួចទៅហើយ។

ក្រៅតែពីនេះគឺមានដូចជាចិញ្ចៀនពេជ្រតម្លៃ ៥០០០០ ផោនលើម្រៀមដៃនាងនិងចិញ្ចៀនលើម្រាមដៃមួយទៀតមានតម្លៃប្រមាណណជា ២០០០០០ ផោនផងដែរដែលនេះបានក្លាយទៅជាលើកទីមួយហើយដែលរូបគេពាក់វត្ថុមានតម្លៃស្រោចស្រព្វខ្លួនបែបនេះ៕

ប្រែសម្រួល:Lee