Solskjaer បញ្ជូនជំនួយការផ្ទាល់របស់ខ្លួន ទៅទស្សនាការប្រកួតរបស់យុវជនឆ្នើមម្នាក់អាយុត្រឹមតែ១៦ឆ្នាំ

0

កីឡាករវ័យក្មេងអាយុត្រឹមតែ១៦ឆ្នាំ Jude Bellingham ក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធនោះបានបង្ហាញខ្លួនជាលើកដំបូងក្នុងឈុតធំឲ្យក្លឹប Birmingham ដោយបានបង្ហាញខ្លួនបានយ៉ាងល្អក្នងការប្រកួតកន្លងមកនិងកំពុងក្លាយទៅជាគោលដៅទាក់ទាញពីសំណាក់ក្លឹបមួយចំនួនលើលោកផងដែរ។

ក្នុងនោះគេសង្កេតឃើញមានផងដែរថាក្លឹបបិសាចក្រហម Man United គឺជាអ្នកដែលបានបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្លាជាងគេផងដែរដោយគ្រូបង្វឹកលោក Solskjaer បានថែមទាំងបញ្ជូនលោក Mike Phelan ដែលជាជំនួយការគ្រូបង្វឹកទៅទស្សនាការប្រកួតរបស់កីឡាកររូបនេះផ្ទាល់ផងដែរតាំងតែពីខែសីហាកន្លងមក។

ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថា Birmingham ននៅលីកទី២របស់អង់គ្លេសនោះដូចជាមិនមានបំណងលក់កីឡាករវ័យក្មេងរូបនេះចេញឡើយដោយសង្ឃឹមថានឹងអាចទុកលក់ក្នុងឧិកាសផ្សេងដែលអាចប្រមូលលុយបានច្រើនជាងនេះទោះបីជាបានដាក់បង្ហាញសមត្ថភាពកីឡាកររូបនេះរួចទៅហើយក្នុងវ័យទើបតែ១៦ឆ្នាំបែបនេះ៕

ប្រែសម្រួល:Lee