កាសែតអង់គ្លេស The Mirror នៅថ្ងៃចន្ទទី៣០ខែធ្នូនេះបានសរសេរថាក្លឹបកាំភ្លើងធំ Arsenal ដែលកំពុងតែព្យាយាមគេចចេញពីស្ថានភាពអាក្រក់របស់ខ្លួននោះកំពុងសម្លឹងមើលឧិកាសដើម្បីសង្គ្រោះកីឡាករខ្សែប្រយុទ្ធស្លាបម្នាក់របស់ក្លឹប Atletico Madrid ក្នុងខែមករានេះប៉ុន្តែជឿជាក់ថាកីឡាកររូបនេះនឹងមិនមានតម្លៃខ្លួនថោកនោះឡើយ។
គ្រូបង្វឹកថ្មីលោក Arteta ដែលទើបបានដឹងកនាំប្រកួត២ដងគិតត្រឹមបរាជ័យយប់មិញទល់នឹងក្រុមតោខៀវ Chelsea នោះត្រូវបានគេសង្ឃឹមថានឹងអាចចាប់ផ្តើមជាមួយកំពូលកីឡាករខ្សែប្រយុទ្ធថ្លៃបំផុតរបស់ក្លឹបគឺ Pepe នោះក្នុងពេលឆាប់ៗខាងមុខនេះខណៈដែល Aubameyang នោះគឺកំពុងតែមានព័ត៌មានថានឹងអាចផ្ទេរចេញពីក្លឹបផងដែរដូចនេះការបន្តស្វែងរកខ្សែប្រយុទ្ធម្នាក់មកវិញគឺជាក្លាយទៅជារឿងសំខាន់ដែលត្រូវធ្វើ។
កីឡាករ Lemar ចាប់តាំងតែពីផ្ទេរមកលេងជាមួយនឹង Atletico Madrid មកមិនដែលបានបង្ហាញខ្លួនក្នុងជម្រើសទី១បានទៀងទាត់ឡើយហើយក្នុងពេលដែលកុងត្រារបស់គេនឹងមានទៅដល់ឆ្នាំ២០២៣នោះមានន័យថាតម្លៃរបស់កីឡាករគឺមិនថោកល្មមដែល Arsenal នឹងហ៊ានចំណាយនោះឡើយ៕
ប្រែសម្រួល:Lee