Gareth Bale អាចនឹងវិលត្រឡប់ទៅរកក្រុមមាន់ខ្នាយមាសTottenham វិញ នាខែមករា បន្ទាប់ពីមានសេចក្តីរាយការណ៍ទៅកាន់លោក Jose Mourinho ។
បណ្តាញផ្សព្វផ្សាយរបស់អេស្ប៉ាញ El Desmarque បានឲ្យដឹងថា Spurs គឺសុខចិត្តផ្តល់ជូនChristian Eriksen និងទឹកប្រាក់បន្ថែម 25.7 លានផោន ធ្វើយ៉ាងណាឲ្យមានការផ្លាស់ប្តូរនេះកើតឡើងក្នុខែមករា ។
កីឡាករសញ្ជាតិវែលអាយុ ៣០ឆ្នាំរូបនេះ មានការរំភើបចិត្តជាខ្លាំងនៅពេលដែលលោក Mourinho ត្រូវបានតែងតាំងជាគ្រូបង្វឹក Tottenham កាលពីខែវិច្ឆិកា។
គាត់បាននិយាយថា Mourinho នៅទីនោះគឺអស្ចារ្យណាស់ ហើយខ្ញុំគិតថា គាត់នឹងធ្វើឲ្យមានការឈ្នះជាលំដាប់លំដោយ ។
លោកបានបន្តថា Spurs ចង់ឈ្នះពានណាស់ ហើយខ្ញុំមិនគិតថានៅទីនេះគ្មានអ្វីប្រសើរ ជាជាងដែល Spurs មានលោក Mourinho ជាដៃគូនោះទេ ហើយពួកគេនឹងព្យាយាមឈ្នះពានខ្លះ។
Bale អាចនឹងត្រូវចាកចេញពី Real ដោយកំពុងមានទំនាក់ទំនងជាមួយ Chinese Super League នារដូវកាលនេះ ដោយអាចនឹងទទួលបានប្រាក់កម្រៃមួយឆ្នាំ ២លានផោន។
Madrid ពិតជាចង់លក់ Bale ចេញ ខណៈដែលកំពុងនៅមានកុងត្រា២ឆ្នាំ កន្លះ ហើយតម្លៃពលកម្មរបស់គាត់ ក្នុងមួយសប្តាហ៍គឺ ៦០ម៉ឺនផោន។
ទោះបីជាយ៉ាងណា នៅសប្តាហ៍នេះ លោក Mourinho បានលើកឡើងថា សម្រាប់ក្លិប Spurs នឹងមិនធ្វើរឿងរ៉ាវទីផ្សារដោះដូរធំៗនោះទេ ៕