កីឡាករសញ្ជាតិក្រូអាត Ivan Rakitic បានបង្ហើបឲ្យដឹងថា គ្រូបង្វឹក Valverde មិននិយាយរកគាត់អំឡុពេលកំពុងលេងជូនក្លិប Barcelona ។
កីឡាករអាយុ ៣១ឆ្នាំរូបនេះ ថ្មីៗនេះបានត្អូញត្អែរពីកង្វះសកម្មភាពរបស់គាត់ ខណៈដែលកំពុងមានបញ្ហាផ្ទៃក្នុងនៃក្លិប។Rakitic បានប្រាប់ Sportske Novosti ថា នៅទីនេះគ្មានអ្វីៗត្រូវនិយាយនោះទេ ហើយអ្វីទាំងអស់ខ្ញុំគិតថាច្បាស់ ។
លោកបានបន្តថា សម្រាប់លោកផ្ទាល់គឺ សំខាន់ណាស់ ក្នុងការរីកចំរើនជាមួយបាល់ទាត់ ខ្ញុំសប្បាយចិត្តណាស់ដែលបានទៅហ្វឹកហាត់ពេលព្រឹកនិងត្រៀមខ្លួនសម្រាប់ការប្រកួតមួយតាមរបៀបដែលអាចធ្វើទៅបាន។ តែទោះជាយ៉ាងណាចុងបញ្ចប់ គឺជាការសម្រេចចិត្តរបស់គ្រូបង្វឹក ដែលត្រូវ ដាក់នរណាលេង ។ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះខ្ញុំបានព្យាយាមអស់ពីសមត្ថភាពក្នុងវគ្គហ្វឹកហាត់និងការប្រកួតនីមួយៗ។ ខ្ញុំកំពុងរងចាំ ឱកាសរបស់ខ្ញុំ ខ្ញុំចង់ទាញពីអត្ថប្រយោជន៍នៃការលេង ។តែទោះជាយ៉ាងណាអ្វីៗ ដែលល្អបំផុត វាគ្រាន់តែមិនទាន់ធ្លាក់ដល់ខ្ញុំប៉ុណ្ណោះ ៕