ទោះបីជាការប្រកួតរបស់ Arsenal ក្រោយបានត្រឹមស្មើគ្នា១ទល់នឹង១ទល់នឹង Bournemouth ក៏ពិតមែនប៉ុន្តែអ្នកចាត់ការថ្មីលោក Mikel Arteta បានបញ្ជាក់ក្រោយចាប់ប្រកួតថាលោកបានផ្តោតការយកចិត្តទុកដាក់ទៅលើតែភាពល្អប្រសើរនៃទំរង់លេងប៉ុណ្ណោះមិនមែនត្រឹមតែលទ្ធផលប្រកួតនោះឡើយ។
កាំភ្លើងធំ Arsenal មានរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះក្រោមការដឹកនាំងនិងបង្វឹកផ្ទាល់ដោយលោកគ្រូបង្វឹកអេស្បាញរូបនេះមុននឹងធ្វើដំណើរមកដល់ទីកដី Viltality Stadium ចំថ្ងៃ Boxing Day នេះ។
លោក Arteta បាននិយាយថាទំរង់លេងរបស់ក្លឹបមានភាពល្អប្រសើរជាងអ្វីដែលគាត់បានរំពឹងទុកហើយមិនត្រឹមតែប៉ុណ្ណោះលោកក៏បានលើកសរសើរអំពីអាកប្បកិរិយាល្អរបស់កីឡាកររបស់ខ្លួនផងដែរ។
បន្ទាប់នេះលោក Arteta នឹងត្រូវមានការងារធ្ងន់ជាងមុនទៀតជាពិសេសការប្រកួតដ៏ធំទាំង២ខាងមុខនេះគឺប៉ះនឹងក្រុមតោខៀវ Chelsea និងក្រុមបិសាចក្រហម Man United ផង៕
ប្រែសម្រួល:Lee