ទោះបីជាអាចទទួលបាន៣ពិន្ទុក្រោយជ័យជំនះលើក្រុម Newcastle ពិតមែនកាលពីយប់មិញប៉ុន្តែលោកគ្រូបង្វឹក Solskjaer ហាក់ដូចជាមិនទាន់អស់សំពាធនៅឡើយដោយសារកីឡាករដ៏សំខាន់ក្នុងតំបន់បម្រើប្រយុទ្ធ Scott McTominay គឺត្រូវបានទទួលរងរបួសផងដែរ។
McTominay បានដើរចេញពីប្រកួតនៅពាក់កណ្តាលតង់ក្នុងការប្រកួតដែលជាជ័យជំនះដ៏ត្រចះត្រចង់ក្នុងលទ្ធផល៤ទល់នឹង១ហើយជឿជាក់ថាជារបួសជង្គង់។ McTominay ត្រូវបានប្តូរចេញជំនួសដោយ Paul Pogba ហើយត្រូវបានគេមើលឃើញថាបានដើរចេញពីទីលានដោយមានឈើច្រតនិងអ្នកជួយគ្រាទៀតផង។
ជាលទ្ធផលនៅក្នុងថ្ងៃ Boxing Day នេះMan United ទទួលបាន៣ពិន្ទុស្ថិតនៅក្នុង
ចំណាត់ថ្នាក់លេខរៀងទី៧មាន៥ពិន្ទុឈរពីក្រោយក្រុមលេខរៀងទី៤បច្ចុប្បន្នតោខៀវ Chelsea ដល់ទៅ៥ពិន្ទុ៕
ប្រែសម្រួល:Lee