ក្រោយវិបត្តចាញ់ពាន Juventus ដាក់គោលដៅប្រជែងយក Haaland

0

វិបិត្តថ្មីៗនេះរបស់ក្លិប Juventus គឺចាញ់ក្រុម Lazio ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពាន Supercoppa Italiana ហើយពេលនេះពួកគេ កំពុងពន្លឿន ការចរចារយកខ្សែប្រយុទ្ធ​ដែលកំពុងពេញនិយមពីសំណាក់ក្លិបធំៗ ក្នុងទីផ្សារដោះដូរនាខែមករា ខាងមុខ។

គោលដៅចំបងធំរបស់គេ ក្នុងខែមករា គឺទាមទារ​ទាញយក កីឡាករ Erling Haaland ។
Corriere dello Sport បានចុះផ្សាយថា សេះបង្កង់ Juventus បានត្រៀមកញ្ចប់ប្រាក់ប្រជែងជាមួយ Manchester United និង​ Borussia Dortmund យកកីឡាករ Haaland ។​
តារាបាល់ទាត់ន័រវ៉េ អាយុ ១៩ឆ្នាំរូបនេះ រកបាន ២៨គ្រាប់ក្នុងចំណោម ២២ប្រកួត ហើយអ្វីដែលកាន់ពិសេសរកបាន ៨គ្រាប់ក្នុងការប្រកួតក្របខណ្ឌ Champions League កន្លងទៅថ្មីៗ ៕