ផ្ទេរ Haaland មក Old Trafford អាចនឹងជួបបញ្ហា​

0

Man Utd ពិតជាបានបន់ស្រន់ឲ្យការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធឆ្នើម Erling Haaland ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាប្រព្រឹត្តទៅបានយ៉ាងជោគជ័យណាស់ប៉ុន្តែ តាមការចុះផ្សាយរបស់The Mirrorបានបញ្ជាក់ថាភ្នាក់ងារកីឡាករលោកMino Raiola អាចនឹងបន្ថែម Paul Pogba ចូលទៅក្នុងកិច្ចព្រមព្រៀងនេះជាមិនខាន។

Raiola បច្ចុប្បន្នជាភ្នាក់ងារតំណាងឲ្យកីឡាករ Haaland ផងនិងជាភ្នាក់ងារតំណាងឲ្យកីឡាករ Paul Pogba ដែលកន្លងមកបានបញ្ជាក់យ៉ាងច្បាស់ជាសាធារណៈហើយថារូបគេមានបំណងចង់ផ្លាស់ទៅលេងនៅអេស្បាញជាមួយនឹងក្លឹបអធិរាជសReal Madrid ជំនួសវិញ។

Haaland ដែលក៏ជាកីឡាករគោលដោដ៏សំខាន់សម្រាប់ក្លឹប Dortmund, Real Madrid និង Barcelona នោះនៅតែមិនទាន់ធ្វើការសម្រេចចិត្តណាមួយនៅឡើយប៉ុន្តែអាចនឹងត្រូវលោក Raiola បញ្ចុះបញ្ចូលមកកាន់ក្លឹប Man United ប្រសិនបើលោក Solskjaer នឹងយល់ព្រមលក់កីឡាករ Pogba ចេញទៅឲ្យ Real Madrid នោះ៕

ប្រែសម្រួល:Lee