ទីបំផុតព័ត៌មានជាយូរមកហើយអំពីការផ្លាស់ចេញពី Man City ទៅលេងជាមួយនឹងក្លឹប Bayern Munich របស់កីឡាករខ្សែបម្រើស្លាប Leroy Sane នោះគឺនឹងមិនអាចកើតឡើងឡើយនិងអាចត្រូវរងចាំរហូតដល់រដូវក្តៅក្រោយ។
កាសែតអង់គ្លេស The Mirror បានសរសេរថាកីឡាករអន្តរជាតិអាល្លឹម៉ង់រូបនេះនឹងបន្តស្នាក់នៅជាមួយនឹងក្លឹប Man City រហូតដល់ចុងបញ្ចប់រដូវកាលនេះប៉ុន្តែក៏អះអាងដែរនៅតែមានឱកាសក្នុងការផ្ទេរទៅអាល្លឺម៉ង់វិញដដែលគឺត្រូវរងចាំរហូតដល់រដូវក្តៅមកដល់សិន។
គួរបញ្ជាក់ថា Sane បានអាក់ខានមិនបានលេងឲ្យក្លឹប Man City តាំងតែពីការប្រកួតបើករដូវកាលដំបូងជាមួយនឹង Liverpool មកម្ល៉េះពោលគឺតាងតែពីខែសីហាហើយការព្យាបាលរបួសនេះនឹងអាចបន្តរហូតដល់ខែមិនាឆ្នាំ២០២០ឯណោះ៕
ប្រែសម្រួល:Lee