សម្រាប់សប្តាហ៍ទី១៨ របស់ក្លិបហង្សក្រហមធ្វើដំណើរទៅកាន់ទឹកដី King Power បន្តធ្វើយ៉ាងល្អ ដោយលត់ម្ចាស់ផ្ទះយ៉ាងចាស់ដៃ មិនឲ្យតដៃរួច ក្នុងលទ្ធផល 0-4 ។
មុនគ្រាប់បាល់របស់ Roberto Firmino នៅនាទី៣១ ហង្សក្រហម បានបង្កើតឱកាសជាច្រើនតាមរយៈ បាល់របស់ Sadio Mane និង Salah ប៉ុន្តែកីឡាករទាំងពីរធ្វើមិនបានសម្រេច ។
រហូតមកដល់នាទី ៧១ កីឡាករ James Milner មានឱកាសផ្តាច់ទី តាមរយៈបាល់ពិន័យ ១១ម៉ែត្រ និងគ្រាប់បាល់ទី៣ រកបានដោយ កីឡាករ Roberto Firmino នៅនាទី ៧៤ និងគ្រាប់បាល់ទី៤ រកបានដោយ កីឡាករ Trent Alexander-Arnold នៅនាទី ៧៨ ។ លទ្ធផល ៣គ្រាប់ចុងក្រោយ នេះហង្សក្រហម ប្រើរយៈពេល តែ៨ នាទីប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា ក្នុងចំណោម ១៨ប្រកួតចុងក្រោយនេះ ហង្សក្រហម មានពិន្ទុក្នុងដៃ ៥២ពិន្ទុ ស្ថិតនៅកំពូលតារាងលីកកំពូលអង់គ្លេស ខណៈក្លិបពីរនៅពីក្រោយគឺមាន Leicester មាន ៣៩ពិន្ទុ និង មេឃខៀវមាន ៣៨ពិន្ទុ ៕
ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖