Arteta គ្រូបង្វឹកថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal ពិតជាបានបង្ហាញបំណងក្នុងការចង់កែប្រែទំរង់លេងរបស់ក្លឹបខ្លាំងមែនទែនធ្វើយ៉ាងណាត្រឡប់ទៅកាន់តារាងកំពូលឬ Top4 ឡើងវិញឲ្យបានហើយក្នុងនោះក្លឹបក៏បានព្រមព្រៀងការងារមួយចំនួនសម្រាប់លោក Arteta ហើយផងដែរសម្រាប់ការផ្លាស់ប្តូរកីឡាករក្នុងខែមករានេះ។
Kalidou Koulibaly គឺជាកីឡាករខ្សែការពារដំបូងដែលតម្រូវឲ្យ Arteta ចាប់ផ្តើមការងារដំបូងរបស់ខ្លួនក្នុងនាមជាគ្រូបង្វឹកនោះដោយក្នុងក្លឹបបានផ្តល់ជាកញ្ចប់លុយប្រមាណជា៥៥លានផោនក្នុងការចចារគ្នាជាមួយនឹងក្លឹបអ៊ីតាលី Napoli ។ប្រភពព័ត៌មានរបស់អង់គ្លេសក៏បានធ្វើការចុះផ្សាយដែរថាក្លឹបបានធ្វើការទាក់ទងជាមួយនឹង Napoli រួចហើយផងដែរ។
គួរឲ្យដឹងដែរថា Kalidou Koulibaly គឺជាកីឡាករគោលដៅរបស់ក្លឹបបិសាចក្រហម Man United ជាយូរមកហើយគឺមុនការចុះកុងត្រាទិញយកកីឡាករខ្សែការពារដ៏ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លឹបកីឡាករ Harry Maguire ទៀតផង៕
ប្រែសម្រួល:Lee