ភ្នំពេញ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសអំពីការចុះហត្ថលេខានាំយកកីឡាករសញ្ជាតិកូឡុំប៊ី Andrés Nieto មកចូលរួមក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល ២០២០ ខាងមុខនេះ។
កីឡាករសញ្ជាតិកូឡុំប៊ី ដែលទើបមានក្នុងក្របខណ្ឌបាល់ទាត់កម្ពុជាដំបូងនេះ បានចាប់ផ្តើមហ្វឹកហាត់បាល់ទាត់តាំងពីអាយុ ៥ ឆ្នាំ ជាមួយ Ibague នៅក្នុងប្រទេសកំណើតរបស់គាត់មុនពេលចូលរួមជាមួយ Academia Toilimense ហើយបន្ទាប់មកបានបន្តកុងត្រាអាជីពជាមួយ Deportes Tolima នៃ Columbia ។ បន្ទាប់មក Nieto បានលេងឱ្យក្លិបនៅក្រៅប្រទេសជាច្រើនដូចជា Real Frontera, Club 6 de Febrero, Atlético San Francisco, និង O&M FC មុនពេលផ្លាសមកកម្ពុជាជាមួយភ្នំពេញក្រោន។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះ គឺជាកីឡាករបរទេសទី ២ ដែលចូលរួមជាមួយ ភ្នំពេញក្រោន នៃរដូវកាលថ្មី ក្រោយពេលដែលកីឡាករ Paulo Victor អាចមកហ្វឹកហាត់ជាមិត្តរួមក្រុមឡើងវិញ៕
អត្ថបទ៖ មៃ ចាន់បុត្រ