ភ្នំពេញ ៖ នាវេលាម៉ោង៥ល្ងាចថ្ងៃទី២៤ ខែធ្នូ ២០១៩នេះ បុគ្គលិកកាស៊ីណូ ដាយមិនស៊ីសាខាទី២ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ទាំងជនជាតិខ្មែរនិងចិន នាំគ្នារកកិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធ ដើម្បីជួយដោះស្រាយ ករណីថៅកែកាស៊ីណូមិនបានបើកប្រាក់ខែឲ្យ។
បើតាមការអះអាងពីបុគ្គលិកដែលបម្រើការនៅកាស៊ីណូខាងលើ បានឲ្យដឹងថា ថៅកែចិនរត់ចោល ហើយគ្មានអ្នកទទួលខុសត្រូវបន្ត ដើម្បីដោះស្រាយជូនបុគ្គលិកនោះទេ។
យ៉ាងណាក៏ដោយ បន្ទាប់ពីកើតហេតុភ្លាម ខាងមន្ត្រីជំនាញរបស់មន្ទីរការងារខេត្តព្រះសីហនុ បានចុះទៅដល់កាស៊ីណូខាងលើ ដោយបានជួយសម្របសម្រួល និងដោះស្រាយជូនបុគ្គលិកផងដែរ៕

